អំពីក្រុមហ៊ុន

អំពីក្រុមហ៊ុន

បា​នបង្កើតឡើងក្នុងឆ្នាំ ២០២៥ EVERSTEEL គឺជាក្រុមហ៊ុនផលិតដែកទីបដែលមានគុណភាពខ្ពស់ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ដោយប្រើប្រាស់បច្ចេកវិទ្យាផលិតកម្មកម្រិតខ្ពស់ និងគ្រឿងបរិក្ខារទំនើបៗ យើងផលិតដែកទីបស្របតាមស្តង់ដាររបស់ សហរដ្ឋអាមេរិក និងជប៉ុន ដើម្បីធានាបាននូវភាពរឹងមាំ កម្រិតភាពច្បាស់លាស់ និងសុវត្ថិភាពខ្ពស់បំផុត។

ក្នុងនាមជាក្រុមហ៊ុនដែលគ្រប់គ្រងនិងប្រតិបត្តិការដោយជនជាតិខ្មែរ យើងមានការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវគុណភាពដែលទទួលស្គាល់ជាសកល ព្រមទាំងចូលរួមចំណែកគាំទ្រដល់ការរីកលូតលាស់នៃវិស័យសំណង់ និងឧស្សាហកម្មរបស់កម្ពុជា។ នៅ EVERSTEEL រាល់ដែកទីបនីមួយៗគឺតំណាងនូវការសន្យារបស់យើងចំពោះភាពធន់ ភាពជឿជាក់ និងប្រសិទ្ធភាពយូរអង្វែង។

Who we are

— បេសកកម្ម

ផលិតដែកដែលមានគុណភាពខ្ពស់តាមស្តង់ដារអន្តរជាតិ ជាមួយនិងការផ្តល់ជូននូវតម្លៃសមរម្យ ការផ្គត់ផ្គង់ដែលមានទំទុកចិត្ត និងភាពជាដៃគូប្រកបដោយតម្លាភាព ផ្តល់អាទិភាពខ្ពស់ដល់អតិថិជន។

— ចក្ខុវិស័យ

EVERSTEEL បានជួយលើកកម្ពស់វិស័យឧស្សាហកម្មសំណង់នៅកម្ពុជា ដោយផ្តល់ជូននូវស្តង់ដារលំដាប់អន្តរជាតិតាមនឹងម៉ាកសញ្ញាដែករបស់កូនខ្មែរមួយគួរជាទីទុកចិត្ត។

Message from Our CEO

Eversteel ត្រូវបានបង្កើតឡើងដោយគោលបំណង គឺផ្តល់ជូនដែកទីបដែលមានគុណភាពខ្ពស់ អាចទុកចិត្តបាន និងមានតម្លៃសមរម្យសម្រាប់ទីផ្សារកម្ពុជាក្នុងវិស័យសាងសង់ដែលកំពុងរីកចម្រើន។ ពួកយើងចាប់ផ្ដើមដំណើរការក្នុងឆ្នាំ២០២៥ ដោយផ្ដោតសំខាន់លើការផលិតដែកតាមស្តង់ដារអន្តរជាតិ ដែលទទួលស្គាល់ពីសហរដ្ឋអាមេរិក និងជប៉ុន។ ការប្រកាន់ខ្ជាប់នូវស្តង់ដារច្បាស់លាស់នេះ ជួយអោយយើងរក្សាបាននូវគុណភាពល្អឥតខ្ចោះ ដំណើរការប្រកបដោយប្រសិទ្ធភាព និងអាចឆ្លើយតបបានយ៉ាងរហ័សតាមតម្រូវការរបស់អតិថិជន។

ក្នុងនាមជាក្រុមហ៊ុនដែលបង្កើតឡើង និងគ្រប់គ្រងដោយជនជាតិខ្មែរផ្ទាល់ យើងមានមោទគភាពក្នុងនាមជា​ផលិតផល​ដែលបាន​ផលិតក្នុងស្រុក ជាមួយភាពទទួលខុសត្រូវ សុចរិតភាព​ និងតម្លាភាព។ Eversteel យើងប្ដេជ្ញាចិត្តក្នុងការក្លាយជាដៃគូផលិតកម្មដែលមានទុកចិត្ត ជួយឱ្យអាជីវកម្មរបស់លោកអ្នករីកចម្រើន តាមរយៈការផ្គត់ផ្គង់ទាន់ពេលវេលា តម្លៃសមរម្យ និងកិច្ចសហការយូរអង្វែង។

— លោក តែ​ វង្សឆាយ

នាយកប្រតិបត្តិ