ដំណោះស្រាយដែកទីបដែលគុណភាពខ្ពស់
សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ
និងឧស្សាហកម្មសាងសង់។
ក្រុមហ៊ុនផលិតបំពង់ទីបដែកឈានមុខគេនៅកម្ពុជា
បង្កើតឡើងក្នុងឆ្នាំ២០២៥ Eversteel គឺជាក្រុមហ៊ុនផលិតដែកទីបដែលមានគុណភាពខ្ពស់ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងគ្រឿងបរិក្ខារទំនើបៗ យើងផលិតឡើងស្របតាមស្តង់ដារអាមេរិក និងជប៉ុន ដើម្បីធានាបាននូវគុណភាព ធន់រឹងមាំ និងសុវត្ថិភាពខ្ពស់។ ជាមោទគភាពរបស់កម្ពុជាដែលបានទទួលស្គាល់កម្រិតស្តង់ដារសកល៖ Eversteel ផ្ដល់ជូននូវភាពរឹងមាំ សុវត្ថិភាព និងមានគុណភាពនៅក្នុងដែកទីបគ្រប់ដើម។
Ever Strong, Ever Steel
ទីបមូល
ដែកទីបមូលភាពរឹងមាំ ត្រូវបានផលិតឡើងសម្រាប់រចនាសម្ព័ន្ធ គ្រឿងម៉ាស៊ីន និងការប្រើប្រាស់ក្នុងឧស្សាហកម្មនានា។
ទីបជ្រុង
ដែកទីបជ្រុងបានផលិតឡើងដោយភាពផ្ចិតផ្ចង់ ផ្ដល់នូវស្ថេរភាព ភាពរឹងមាំ និងភាពងាយស្រួលក្នុងការដំឡើងឬប្រើប្រាស់។
ទីបជ្រុងទ្រវែង
ដែកទីបជ្រុងទ្រវែងមានភាពជាប់ធន់ សក្តិសម់សម្រាប់គ្រប់គ្រោងសំណង់ និងប្រព័ន្ធទ្រទ្រង់ធុនធ្ងន់។
ទទួលបានការជឿទុកចិត្តពីអតិថិជន
និងដៃគូរបស់យើង
Phnom Penh Industrial Expansion
National Water Pipeline Project
Commercial High-Rise Development
Bridge Infrastructure Development
Why Choose Eversteel
គុណភាពដែលអ្នកអាចទុកចិត្តបាន
ផលិតផល Eversteel ត្រូវបានផលិតតាមស្តង់ដារអាមេរិក និងជប៉ុន ដែលធានាបាននូវគុណភាពខ្ពស់ សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់។ ប្រភេទដែកនីមួយៗមានទំហំត្រឹមត្រូវតាមខ្នាត, ភាពរឹងមាំ និងភាពធន់ដូចគ្នា ដែលផ្តល់ទំនុកចិត្តដល់ម្ចាស់គម្រោង និងអ្នកប្រើប្រាស់សម្រាប់គ្រប់គម្រោងសាងសង់ ដូចជារោងចក្រឧស្សាហកម្ម និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា។
Competitive Pricing
Eversteel ផ្តល់ជូននូវតម្លៃយ៉ាងសមស្របសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារ។ តាមរយៈការផ្ដោតសំខាន់លើការផលិតដែកទីបក្នុងបរិមាណច្រើន និងប្រកបដោយប្រសិទ្ធភាព យើងអាចផ្គត់ផ្គង់ផលិតផលដែលមានតម្លៃសមរម្យបំផុត ដោយមិនប៉ះពាល់ដល់គុណភាព។ គោលការណ៍តម្លៃនេះ គឺធ្វើឡើងដើម្បីជួយឱ្យដៃគូអាជីវកម្មរបស់យើងទទួលបានប្រាក់ចំណេញខ្ពស់ និងអាចប្រកួតប្រជែងនៅលើទីផ្សារបានយូរអង្វែង។
Distributor-Centric Partnership
ដែកទីបEversteel បង្កើតឡើងដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងបរិមាណច្រើន។ សមត្ថភាពផលិតក្នុងស្រុករបស់យើង គឺជាបង្អែកដ៏រឹងមាំក្នុងការធានានូវការផ្គត់ផ្គង់កាន់តែលឿន និងសេវាកម្មដែលឆ្លើយតបបានរហ័ស។ យើងមានគោលការណ៍អាជីវកម្មច្បាស់លាស់ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ ពង្រឹងកិច្ចសហការឱ្យកាន់តែរឹងមាំ និងយូរអង្វែង។
Cambodian Pride, Global Standards
ក្នុងនាមជាក្រុមហ៊ុនដែលបង្កើតឡើង និងគ្រប់គ្រងដោយជនជាតិខ្មែរ យើងផ្តល់អាទិភាពខ្ពស់បំផុតដល់ទីផ្សារក្នុងស្រុក។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធផលិតកម្មកម្រិតខ្ពស់ យើងផ្តល់ជូននូវផលិតផលដែលមានគុណភាពតាមស្តង់ដារអន្តរជាតិ ដើម្បីចូលរួមចំណែកគាំទ្រដល់ការរីកចម្រើននៃវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។


